ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបធ្វើជីកំប៉ុសធម្មជាតិចេញពីកាកសំណល់ផ្ទះបាយ

ជីកំប៉ុសប្រៀបដូចជាអាហារបំប៉នបន្ថែមសម្រាប់ដំណាំបង្ការបស់អ្នកអញ្ចឹង វាធ្វើឲ្យដំណាំរបស់យើងលូតលាស់បានល្អ សុវត្ថិភាព និងមិនបំពុលបរិស្ថាន។ ជីកំប៉ុសសម្បូរទៅដោយពពួកមមោកដែលធ្វើឲ្យដីមានសុខភាពល្អ មានខ្យល់ចេញចូលគ្រប់គ្រាន់ និងស្ដុកទុកទឹកបានល្អដែលសមស្របទៅនឹងដំណាំផ្សេងៗ។

ខាងក្រោមនេះគឺជាវិធីសាស្រ្ដក្នុងការផលិតជីកំប៉ុសបែបងាយៗតាមផ្ទះ ដោយប្រើប្រាស់តែកាកសំណល់ជុំវិញផ្ទះរបស់អ្នក៖

វត្ថុដែលចាំបាច់ត្រូវមានគឺធុងធំល្មមសម្រាប់ស្ដុកទុកកាកសំណល់ ដែលតម្រូវឲ្យមានប្រហោងតូចៗសម្រាប់ខ្យល់ចេញចូលដើម្បីឲ្យកាកសំណល់អាចបំលែងទៅជាជីកំប៉ុស។

ជំហានទី១

ចាក់ដីស្ងួតល្អបរិមាណ១/៣ចូលក្នុងធុងស្ដុក ធ្វើជាស្រទាប់ទីមួយ។

ជំហានទី២

ចាក់កាក់សំណល់ស្រស់ (Green Material) និងកាកសំណល់ពុកផុយ (Brown Material) ផ្សេងៗទៀតចូលគ្នាក្នុងបរិមាណ ៥០/៥០ ដើម្បីឲ្យវាបំលែងប្រតិកម្មស្មើគ្នាល្អ។ គួរបញ្ជាក់ដែរថា កាកសំណល់ស្រស់មានដូចជា កាកកាហ្វេ កំទេចនំបុ័ង សំបកស៊ុត កាកបន្លែ និងវត្ថុធាតុផ្សេងៗទៀតដែលសម្បូរទៅដោយសារធាតុអាសូត ចំណែកឯកាកសំណល់ពុកផុយមានដូចជា កំទេចស្លឹកឈើ ចំប៉ើង និងផ្នែកផ្សេងៗទៀតពីរុក្ខជាតិដែលបានពុកផុយមានពណ៍ត្នោត។ ត្រូវជៀសវាងការដាក់បញ្ចូលកាកសំណល់សាច់ សារធាតុខ្លាញ់ផ្សេងៗចូលទៅក្នុងធុងកំប៉ុស ដោយសារតែសារធាតុទាំងនេះអាចទាក់ទាញពពួកសត្វល្អិតចង្រៃចូលក្នុងជីកំប៉ុសរបស់អ្នក។

ជំហានទី៣

ក្នុងអំឡុងពេលល្បាយកំពុង(កាច់)ធ្វើប្រតិកម្ម អ្នកត្រូវច្របល់ល្បាយកាកសំណល់នោះឲ្យសព្វល្អនិងបាញ់ទឹកឲ្យល្បាយមានសំណើមជាប្រចាំ។ ប្រសិនបើល្បាយនោះឡើងក្លិនមិនល្អ ត្រូវបន្ថែមកាកសំណល់ស្លឹកឈើពុកផុយនិងដាក់ទឹកបន្ថែម តែបើកំប៉ុសស្ងួតពេកត្រូវបន្ថែមកាកសំណល់ស្រស់ចូលវិញ។ នៅពេលដែលកាកសំណល់ស្រស់ និងកាក់សំណល់ពុកផុយប្រតិកម្មចូលគ្នាសព្វល្អហើយ នោះកំប៉ុសអ្នកក៏រួចរាល់ដើម្បីប្រើប្រាស់លើដំណាំដែរ។

ការធ្វើកំប៉ុសតាមផ្ទះខ្លួនឯង គឺជាការកាត់បន្ថយការចំណាយលើជីកសិកម្មគីមី និងជួយកាត់បន្ថយកាកសំណល់មួយផ្នែកពីផែនដីយើងផងដែរ៕

ឯកសារយោង: globalcitizen

Writer