នៅក្នុងវិធីសាស្ត្រដាំដុះដំណាំគឺមានវិធីសាស្ត្រជាច្រើនក្នុងការដាំដុះដូចជាដាំដោយប្រើគ្រាប់ពូជ ការកាត់តបណ្តុះនិងការតមែកជាដើម។ តើអ្វីទៅជាការតមែក?
ការតមែកគឺជាវិធីសាស្ត្រមួយសម្រាប់បង្កើតដើមឈើហូបផ្លែថ្មី ដោយការបំបែកពូជដោយនាំយកមែកពូជដែលមានភ្នែកច្រើនជាងមួយទៅធ្វើការតភ្ជាប់មែកលើដើមទំរ ដើម្បីឱ្យបានពូជល្អតាមតម្រូវការដែលមែកពូជល្អ(ផល) និងដើមទំរនេះជារីកចំរើនជារុក្ខជាតិតែមួយ។
ដោយឡែកវិធីសាស្ត្រការតមែកនេះគឺមាន2វិធីទៀតផងដែរ។
ជំហានទីមួយ:ចៀរដើមទំរផ្នែកចំហៀងបញ្ឆិត ចុះក្រោមទៅឱ្យជ្រៅប្រមាណ ១/៣ នៃដើម ហើយ នាំយកមែកដែលពូជល្អ (ផល) មកចិតជាបញ្ឆិតរួច សៀតចូលទៅត្រង់ផ្នែកចំហៀងនៃដើមទំរ ។
ជំហានទីពីរៈ ពេលសៀតមែកពូជល្អ (ផល) ចូលជាមួយដើមទំរ ហើយត្រូវរុំដោយបាស្ទិកអោយណែន
ការតមែកបែបនេះជាទីពេញនិយមបើជាមួយការតត្រួយដែលមានវិធីដូចតទៅនេះ :
ជំហានទីមួយៈ ពុះដើមតបរិវេណពាក់កណ្តាល អោយជ្រៅល្មម។
ជំហានទីពីរៈ យកមែកពូជល្អ (ផល) មកចិតផ្នែកចុងសងខាងរាងសំប៉ែត រួចសៀតចូល ទាំងពីរផ្នែកភ្ជាប់ជាមួយសំបករបស់ដើមក្រោយ ពីនោះប្រើក្រមួនលាបបិតមាត់ប្រហោងអោយជិត ការពារទឹកចូល។
ឯកសារយោង: khmerrean, extentsion