ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការរក្សាគ្រាប់ពូជបន្លែត្រកួនដោយខ្លួនឯង

ការថែរក្សាគ្រាប់ពូជដោយខ្លួនឯងគឺទាមទារឱ្យយើងយល់ដឹងពីចំណុចមួយចំនួនមុននឹងធ្វើការរក្សាទុកពីព្រោះគ្រាប់ពូជខ្លះគឺមិនសាកសមនឹងរក្សាទុកនោះទេ។ គ្រាប់ពូជដែលសាកសមរក្សាទុកគឺគ្រាប់ពូជក្នុងស្រុកដែលត្រូវបានគេដាំដុះនៅក្នុងតំបន់នោះអស់រយៈពេលជាយូរណាស់មកហើយ។

សម្រាប់ផលិតកម្មគ្រាប់ពូជត្រកួនត្រូវការពេលវេលាដ៏វែងមួយសម្រាប់ អាកាសធាតុក្តៅល្មមហើយទាមទាអោយមានប្រពន្ធ័ស្រោចស្រពល្អ។ ត្រកួនអាចត្រូវបានដាំដុះនៅគ្រប់ប្រភេទដីទាំងអស់ប៉ុន្តែវាទាមទាដី អាស៊ីតតិចតួចដរាបណាវាមានកំដៅថ្ងៃនិងទឹកគ្រប់គ្រាន់។ ដីដាំដុះក្នុងតំបន់ទំនាបផ្តល់ទិន្នផលគ្រាប់ពូជខ្ពស់ជាងដីដាំដុះនៅតំបន់ទំនាបប៉ុន្ដែដំណាំនេះត្រូវការរយៈពេលពី៥ទៅ៦ខែ ដើម្បីបញ្ចប់ដំណើរការផលិតគ្រាប់ពូជ។

ការបំបែក 

ត្រកួនគឺត្រូវបានគេចាត់ទុកថាជាប្រភេទដំណាំដែលអាច ធ្វើដំណើរលំអងដោយខ្លួនឯងប៉ុន្តែដំណើរលំអងកាត់អាចកើតឡើងដែរ។បំបែកដំណាំអោយនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់១០០ម៉ែត្រ។

ការជ្រើសរើស

ជ្រើសរើសដំណាំដែលរឹងមាំគ្មានជំងឺនិងមានលក្ខណៈ ឯកសណ្ឋាន។

កាប្រមូលផល

ពេលដែលផ្លែពេញវ័យ (រូបភាពទី ២៥) ដកដំណាំនៅពេល ដែលអ្នករំពឹងថាអាកាសធាតុនឹងស្ងួតរយៈពេលច្រើនថ្ងៃ។

ដំណើរការ

គាស់ ( យកឬសដំណាំដោយប្រើចបជីកបន្ទាប់មករក្សាទុក ដំណាំនៅក្នុងវាលស្រែរយៈពេលពីរ បីថ្ងៃ ដើម្បីធ្វើអោយប្រកដថាគ្រាប់ពូជទាំងអស់នឹងពេញវ័យសម្រាប់ប្រមូលផល។ បាច់នៃដើមដំណាំនឹងត្រូវបានគេចងជាកណ្តាប់រលុងៗ។ ជារៀងរាល់ថ្ងៃបោកកណ្ដាប់អោយបានច្រើនដង ដូច្នេះកណ្ដាប់ទាំងនោះនឹងស្ងួតស្មើរគ្នា (រូបភាពទី ២៦)។

 បីបួនថ្ងៃបន្ទាប់ពីសម្ងួតដំណាំគួរណាតែត្រូវបានគេសម្ងួតទាំងស្រុង ហើយអ្នកអាចធ្វើការបោកបែនបាន។ ប្រើប្រាស់ម៉ាស៊ីនបោកបែនដែលសមរម្យដូចជាមាស៊ីនបោក (រូបភាពី២៧)។ បន្ទាប់ ពីបោកបែនហើយគ្រាប់ពូជគួរណាតែត្រូវបានសម្អាតដោយអុំ។

ការស្ដុកទុក

គ្រាប់ពូជរបស់ត្រកួន នឹងអាចស្តុកទុកបានរហូតដល់បាន២ឆ្នាំ តែអាចស្តុកបានរយៈពេលខ្លី ប្រៀបធៀបទៅនឹងដំណាំផ្សេងៗ។សត្វល្អិតនៅកន្លែងស្តុកទុកអាចជាបញ្ហាប្រសិនបើគ្រាប់ពូជ សំណើមខ្ពស់។

ឯកសារយោង: avrdc.org

Writer