


តើយើងគួរតែបិទម៉ាសសន្លឹកពេលណាល្អ និងបិទរបៀបណាទើបទទួលបានប្រសិទ្ធភាពខ្ពស់?

អ្វីទៅជា detox water? ហើយវាមានអត្ថប្រយោជន៍អ្វីខ្លះ?

ដំឡូងជ្វាគឺជាបន្លែដែលសម្បូរជីវជាតិដែលគេនិយមចូលចិត្តបរិភោគនៅជុំវិញពិភពលោក។ ដំឡូងជ្វាមានសាច់ពណ៌ទឹកក្រូចដែលផ្ទុកទៅដោយវីតាមីនជាច្រើនហើយវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃច្រើន។ ដំឡូងជ្វាគឺជាប្រភពដ៏ល្អនៃកាបូអ៉ីដ្រាត ដែលផ្តល់ថាមពលដល់រាងកាយ ហើយក៏មានជាតិខ្លាញ់ និងកាឡូរីទាបផងដែរ។
យើងអាចយកវាទៅចម្អិនដោយវិធីផ្សេងៗដូចជា៖ អាំង ស្ងោរ កិន ចៀន ឬធ្វើជាបង្អែម។ នេះធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ញ៊ាំអាហារដែលល្អសម្រាប់សុខភាពជាពិសេសអ្នកដែលចង់សម្រកទម្ងន់ឬរក្សាទម្ងន់បែបធម្មជាតិ។ ដំឡូងជ្វាក៏មានភាពងាយស្រួលក្នុងការដាំដុះនៅក្នុងសួនច្បារដែលធ្វើឱ្យវាជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដែលចូចិត្តបង្កើតសួនច្បារនៅផ្ទះខ្លួនឯងដើម្បីដាំដំណាំ បន្លែ ផ្លែឈើជាដើម។ តោះមកដឹងពីវិធីដាំដុះដំឡូងជ្វានេះព្រមទាំងការថែទាំវាទាំងអស់គ្នា:
អ្នកអាចនិង ប្រមូលផលដំឡូងក្នុងរយៈពេលប្រហែលបាន 100 ថ្ងៃចាប់ពីពេលឬនៅពេលដែលស្លឹក និងចុងនៃវល្លិចាប់ផ្តើមប្រែពណ៌លឿង។ ជីកមើមដោយសមសួនដោយប្រុងប្រយ័ត្ន ដោយប្រយ័ត្នកុំឱ្យវាខូច។ ដំឡូងជ្វាជារុក្ខជាតិមួយប្រភេទដែលអ្នកងាយលូតលាស់ និងប្រមូលផលបានលឿន។ Admin សង្ឃឹមថាព័ត៌មានដែលបានផ្ដល់ជូនខាងលើអាចជួយអ្នកទាំងអស់គ្នាបានរៀនពីរបៀបដាំដំឡូងជ្វាដោយខ្លួនឯងនៅផ្ទះ។
ឯកសារយោង: Sweet Potatoes: How to Plant, Grow, and Harvest Sweet Potatoes | The Old Farmer’s Almanac, Sweet Potato Farming | Apni Kheti, How to grow Sweet Potatoes | RHS Vegetables