ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការដាំបន្លែនៅក្នុងផ្ទះសំណាញ់អាចកាត់បន្ថយហានិភ័យពេលជួបអាកាសធាតុក្តៅខ្លាំងបាន

អាកាសធាតុមួយរយៈនេះគឺក្តៅខ្លាំងរហូតដល់ថ្នាក់ប្រទេសជិតខាងទទួលរងគ្រោះប្រជាពលរដ្ឋបាត់បង់ជីវិតទៀតផង ដោយហេតុអាកាសធាតុក្តៅខ្លាំងបែបនេះគឺផ្តល់ផលអវិជ្ជមានដល់ការដាំដុះដំណាំរបស់ប្រជាកសិករខ្លាំងជាពិសេសគឺខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំ។

បើយោងតាមវែបសាយព័ត៌មាន CNC ប្រធានសហគមន៍កសិកម្មតាសី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងលោក ណុប ណុន បានបញ្ជាក់ថា សមាជិកសហគមន៍កសិកម្មតាសី មានដាំបន្លែក្នុងផ្ទះសំណាញ់រហូតមកដល់នឹងពេលនេះមានការវិវឌ្ឍន៍ រីកចម្រើនទៅមុខ ដោយបានធ្វើការពង្រីកផ្ទះសំណាញ់បានចំនួន260ផ្ទះសំណាញ់។

 និងមានជាង100ខ្នងទៀតកំពុងតែធ្វើការសាងសង់ ហើយការដាំដំណាំទាំងនោះ បើទោះបីជាស្ថិតក្នុងស្ថានភាពនៃភាពក្តៅហួតហែងខ្លាំង តែមិនទាន់រងនូវផលប៉ះពាល់ខ្លាំងដលល់ផលដំណាំនោះទេ  ជាពិសេសលើបញ្ហាកង្វះខាតទឹកសម្រាប់ស្រោចស្រព ។ 

ជាក់ស្តែងការដាំដំណាំនៅក្នុងផ្ទះសំណាញ់គឺមានភាពងាយស្រួលជាងការដាំដុះនៅទីវាលត្រង់មិនចាំបាច់ចំណាយកម្លាំងរែកទឹកស្រោច ពិបាកកាប់ដី និងការប្រើប្រាស់ជីជាដើម ផ្ទុុយទៅវិញការដាំដុះនៅក្នុងផ្ទះសំណាញ់គឺមានភាពងាយស្រួលក្នុងការគ្រប់គ្រងទឹក គ្រប់គ្រងជី និងការថែទាំបានល្អជាងការដាំដំណាំនៅលើទីវាល។

ឯកសារយោង: CNC

Writer