ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

Tips!វិធីខ្លះៗក្នុងការថែទាំត្រាក់ទ័រទាំងអស់គ្នាឱ្យនៅប្រើប្រាស់បានយូរអង្វែងតាមដែលអាចធ្វើបាន

ត្រាក់ទ័រគឺជាគ្រឿងយន្តដ៏សំខាន់មួយនៅក្នុងការធ្វើកសិកម្ម ដូច្នេះការដឹងពីវិធីថែទាំត្រាក់ទ័រគឺជាការចាំបាច់សម្រាប់បងប្អូនកសិករដែលកំពុងប្រើប្រាស់ត្រាក់ទ័រជាប្រចាំថ្ងៃ។ តើអ្នកទាំងអស់គ្នាលាងសម្អាតត្រាក់ទ័រទាំងអស់គ្នាជារៀងរាល់ថ្ងៃមែនទេ? ឬក៏ទុកចោលហើយបន្តសកម្មភាពប្រើជារឿយៗពីព្រោះវាគង់តែប្រឡាក់ដដែល?

យើងគួរតែធ្វើការលាងសម្អាតញឹកញ៉ាប់តាមដែលយើងអាចធ្វើបាន កាត់បន្ថយបញ្ហា និងអាចប្រើប្រាស់បានយូរអង្វែង។ ទាំងនេះគឺជាវិធីទាំង3ដែលអាចចូលរួមចំណែកឱ្យប្រើប្រាស់ត្រាក់ទ័របានយូរ។

ធ្វើការលាងសម្អាត

ជាធម្មតាត្រាក់ទ័រជាគ្រឿងយន្តធ្វើការនៅលើដីដូច្នេះចៀសមិនផុតពីការប្រឡាក់ដីនិងភក់។ ការជាប់ប្រឡាក់ភក់ទៅនឹងតួរបស់ត្រាក់ទ័រ និងផ្នែកខាងក្រោយគឺវានឹងបណ្តាលឱ្យច្រេះប្រសិនយើងមិនសំអាតវាឱ្យបានស្អាត។ទាំងអស់គ្នាប្រាកដជាគិតថាការលាងសម្អាតរាល់ថ្ងៃគឺមានការលំបាកនិងចំណាយកំលាំងច្រើន បើដូច្នេះទាំងអស់គ្នាអាចធ្វើការលាងសម្អាតក្នុងវេលាណាមួយពេលវាត្រូវឈប់ដំណើរការពីដីស្រែឬដីដាំដំណាំឬពេលដែលផ្អាកត្រូវឈប់ប្រើណាមួយ។

ចំណាំ: នៅលើផ្នែក ខ្លះនៃត្រាក់ទ័រគឺមិនអាចចូលទឹកបានឡើយដូចជាផ្នែកគ្រប់គ្រងប្រព័ន្ធភ្លើង និងកន្លែងបញ្ជាផ្សេងៗ ដូច្នេះត្រូវប្រុងប្រយ័ត្ន។

  • គួរមានឧបករណ៌សម្អាតដែលសម្រាប់ត្រាក់ទ័រ(ប្រដាប់បាញ់ទឹកខ្លាំង…)
  • លាងចាប់ពីកន្លែងដាក់ជើង
  • នៅក្រោមសំបកកង់និងតួរថយន្ត
  • ផ្នែកម៉ាស៊ីន
  • ផ្នែករូតារី

លាបខ្លាញ់ឬប្រេងនៅផ្នែកដែលធ្វើចលនា

  • កន្លែងសំខាន់ដែលគួរលាបគឺដែកតួ (drive shaft), tie rod, center supporting point។
  • លាបថ្នាំពណ៌នៅពេលមានកន្លែងរបកថ្នាំព្រោះកន្លែងនោះអាចធ្វើឱ្យឡើងច្រេះបាន
  • ធ្វើបែបនេះគឺយើងអាចមានភាគរយច្រើនក្នុងការប្រើប្រាស់វាបានយូរ។

ក្រៅពី2ចំណុចខាងលើនេះទាំងអស់គ្នាគួរតែ

  • ទុកវាក្នុងផ្ទះឬកន្លែងត្រជាក់
  • សាកថ្ម
  • ពិនិត្យ និងប្តូរប្រេងម៉ាស៊ីនឱ្យបានទៀងទាត់
  • ដាក់ប្រេងផ្នែកដែលមានចលនា

ត្រាក់ទ័រគឺជាឧបករណ៌សំខាន់មួយសម្រាប់បងប្អូនកសិករដូច្នេះការថែទាំវាដើម្បីឱ្យប្រើប្រាស់បានយូរគឺមានសារៈសំខាន់ក្នុងការសន្សំប្រាក់ជួសជុល ទិញថ្មី និងកុំឱ្យមានការខាតពេលវេលាថែមទៀតផង។

Writer