រុក្ខជាតិទាំងអស់ត្រូវការអាស៊ូត(N) ផូស្វ័រ(P) និងប៉ូតាស្យូម(K) សម្រាប់ការលូតលាស់និងមានសុខភាពល្អ។ ក្នុងករណីដែលគ្មានសារធាតុចិញ្ចឹមសំខាន់ៗទាំង3នេះទេរុក្ខជាតិនឹងងាប់។ ឬទោះបីជាវានៅរស់ក៏ដោយក៏វានឹងមិនមានសុខភាពល្អដែរ។ ការដឹងពីគុណប្រយោជន៌នៃជី NPK អាចជួយអ្នកជ្រើសរើសប្រភេទរុក្ខជាតិសមស្របមួយដែលអ្នកកំពុងដាំដុះ។ ជី NPK មានបីប្រភេទគឺ វត្ថុរាវ សារធាតុរឹង និងឧស្ម័ន។
ខាងក្រោមនេះគឺជាការពន្យល់ថាតើអ្វីទៅជាជី NPK និងតើអ្វីទៅជាតួលេខរបស់ជី NPK ហើយថាតើយើងគួរដាក់ NPK កម្រិតណាដែរសមល្មមសម្រាប់ការបណ្តុះស្មៅនិងរុក្ខជាតិដែលអ្នកដាំ។
NPK តំណាងឱ្យសារធាតុអាស៊ូត(N) ផូស្វ័រ(P) និងប៉ូតាស្យូម(K) នៅក្នុងជី។
ការយល់ដឹងអំពីកម្រិតនៃសារធាតុទាំង3 (NPK) លើជីកសិកម្មគឺជាផ្នែសំខាន់មួយដើម្បីឱ្យយើងសម្រេចចិត្តបានថាតើរុក្ខជាតិដែលយើងដាំត្រូវការវាឬមួយក៏អត់ពីព្រោះដីរបស់យើងអាចនឹងសម្បូរនូវសារធាតុណាមួយរួចទៅហើយ។
ក្នុងករណីភាគច្រើន ការអនុវត្តន៍ថែសួនសំខាន់ៗដូចជា ការស្រោចស្រព និងប្រើជីកំប៉ុស គឺល្អសម្រាប់កសិដ្ឋានរបស់អ្នកជាងជីគីមីទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវកត់សម្គាល់ផងដែរថាកម្រិត NPK ខ្ពស់មិនមានន័យថារុក្ខជាតិដែលអ្នកដាំនឹងមានសុខភាពល្អនោះទេ។
ជីសរីរាង្គជាទូទៅមានកម្រិតទាបនៃសារធាតុផ្សេងៗ។ សម្រាប់ជាងសាមសិបឆ្នាំកន្លងមកនេះ លេខ NPK ដែលបានណែនាំសម្រាប់ជីដែលប្រើនៅក្នុងតំបន់ស្ងួតគឺសមាមាត្រ 3-1-2 ដូចជា 15-5-10 ។ លេខទាំងនេះតំណាងឱ្យអាសូត 15ភាគរយ ផូស្វ័រ 5ភាគរយនិងប៉ូតាស្យូម 10ភាគរយ។ នេះកំពុងស្ថិតក្នុងដំណើរការនៃការផ្លាស់ប្តូរទៅជាសមាមាត្រ 1-0-0 ។
យោងតាមការណែនាំអំពីជីថ្មី មិនចាំបាច់បន្ថែមផូស្វ័រ និងប៉ូតាស្យូមដាច់ដោយឡែកពីគ្នានោះទេ ពីព្រោះដីមានធាតុទាំងនេះច្រើនរួចទៅហើយ។ បញ្ហាចម្បងនៃទ្រឹស្តីនេះគឺថារបាយការណ៍ការធ្វើតេស្តដីអាចបង្ហាញពីកម្រិតផូស្វ័រ និងប៉ូតាស្យូមខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ សារធាតុចិញ្ចឹមទាំងនេះប្រហែលជាមិនមានសម្រាប់រុក្ខជាតិទេ ដោយសារតែដីមានខ្យល់មិនគ្រប់គ្រាន់,humus និងសារធាតុរ៉ែថ្ម។
ឯកសារយោង: aaaksc