ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ផ្លែឈើទាំង7ដែលសម្បូរជាតិទឹកស័ក្តិសមនឹងទទួលទានក្នុងខែក្តៅនេះ

អាកាសធាតុបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាយើងគឺឃើញថាចាប់ផ្តើមក្តៅខ្លាំងដែលនេះជាហេតុផលដែលធ្វើឱ្យរាងកាយរបស់យើងម្នាក់ៗឆាប់ខ្សោះជាតិទឹកប្រសិនបើមិនសូវទទួលទានទឹកបានគ្រប់គ្រាន់និងញ៊ាំអាហារដែលមិនសូវបំពេញជាតិទឹកបន្ថែមដល់រាងកាយយើង។ ដូច្នេះនៅក្នុងរដូវក្តៅខ្លាំងនេះបងប្អូនគួរទទួលទានទឹកឱ្យបានច្រើន ហើយលើសពីនេះគួរតែទទួលទានផ្លែឈើដែលសម្បូរជាតិទឹកទាំងនេះ មានដូចជា: 

  • ផ្លែឪឡឹក (92%) 

ផ្លែឪឡឹកមានរសជាតិផ្អែមនិងមានទឹកច្រើន​រហូតដល់ 92% ហើយផ្លែឪឡឹកមានកាឡូរីទាប ព្រមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ និងវីតាមីន C ផងដែរ។

  • ប៉េងប៉ោះ(92%)

ប៉េងប៉ោះអាចរាប់បានថាជាបន្លែផងនិងផ្លែឈើផងដោយសារបងប្អូនមួយចំនួនទទួលទានប៉េងប៉ោះឆៅដោយមិនចម្អិន ប៉េងប៉ោះផ្ទុកជាតិទឹករហូតដល់ 92%។  វាក៏ស្ថិតនៅក្នុងអាហារូបត្ថម្ភផងដែរ ដែលសម្បូរទៅដោយជាតិសរសៃ វីតាមីន C និងប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា លីកូពីន។

  • ផ្លែប៉េស (89%) 

ផ្លែប៉ែសមានរសជាតិជូរ និងផ្អែម ផ្លែប៉េសមានផ្ទុកជាតិទឹករហូតដល់ 89% ផ្លែប៉េសក៏ជាប្រភពដ៏ល្អនៃវីតាមីន C, A, និងប៉ូតាស្យូមផងដែរ។

  • ផ្លែប៉ោម (85%)

ក្នុងទម្ងន់ 100 ក្រាម ផ្លែប៉ោមមានជាតិទឹក 85.56 ក្រាម ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដ៏ល្អឥតខ្ចោះសម្រាប់ការរក្សាជាតិទឹកក្នុងរាងកាយយើង។

  • ត្រសក់ (95%)

ត្រសក់ផ្ទុកជាតិទឹក 95% ហើយត្រសក់មួយផ្លែមានកាឡូរីតែ8ប៉ុណ្ណោះវាអាចជួយរក្សាទម្ងន់យ៉ាងមានប្រសិទ្ធភាព។ ត្រសក់គឺសម្បូរទៅដោយជាតិសរសៃ វីតាមីន K និងវីតាមីន A។

  • ស្ត្របឺរី (91%) 

ទម្ងន់របស់ផ្លែស្ត្របឺរីគឺបានមកពីជាតិទឹកនៃផ្លែរបស់វាដែលមានដល់ទៅ 91%។ ផ្លែស្រ្តបឺរីមានរសជាតិឆ្ងាញ់ហើយមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន C ហ្វូឡាត និងម៉ង់ហ្គាណែស។  សារធាតុចិញ្ចឹមទាំងអស់នេះអាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម មហារីក និងបញ្ហាបេះដូងមួយចំនួន។

  • ផ្លែដូង (95%)

ទឹកដូង​មាន​ជាតិទឹក ៩៥% និង​សំបូរ​ទៅដោយ​អេឡិចត្រូលីត​រួមមាន​ប៉ូតាស្យូម សូដ្យូម និងchloride។ ទឹក​ដូង​ក្រៅ​ពី​ជួយ​បំពេញ​ជាតិទឹកហើយនៅ​អាច​ជួយ​បំពេញ​អេឡិចត្រូលីត​ក្រោយពី​ការ​ហាត់ប្រាណ។ ទឹកដូង​​មាន​ផលល្អ​ចំពោះ​សុខភាព​ជាង​ភេសជ្ជៈជំនួយកម្លាំង​ផ្សេងទៀតផងដែរ។

ផ្លែឈើទាំងនេះគឺអាចបំពេញជាតិទឹកយើងបន្ថែមបានបន្ទាប់ពីការទទួលទានទឹក។

ឯកសារយោង: Reference

Writer