សម្រាប់ដំណាំត្រសក់គឺមានពូជ2 ដែលមួយគឺនាំចូលមកពីក្រៅប្រទេស និងមួយទៀតជាពូជប្រពៃណីដែលគេសន្សំទុកពីមួយឆ្នាំទៅមួយឆ្នាំច្រើនជំនាន់។ថ្ងៃនេះ admin នឹងមកប្រាប់ពិវិធីដាំត្រសក់ពូជប្រពៃណី។
ដីដែលដាំត្រសក់ពីរដូវមុនមិនត្រូវយកមកដាំត្រសក់ម្តងទៀតទេ ដំបូងត្រូវយកស្មៅចេញឱ្យស្អាត ភ្ជួរដីហាលឱ្យបានច្រើនដង និងច្រើនថ្ងៃមុននឹងលើករងសំរាប់ដាំ។ របៀបលើករងត្រូវលើករងតាមទិសទឹកហូរនៅរដូវរស្សាកំពស់រងជាមធ្យម 25-30cm ទទឹងរង1ម ប្រវែង 10-15ម ក្រោយមកដាក់ជីកំប៉ុសឬជីលាមកសត្វចំនួន 2-3បង្គី ជី 15-15-15 ទំងន់ 100ក្រាម ជី 0-0-46 ទំងន់100ក្រាម ជីទាំង3មុខនេះទៅបាចលើផ្ទៃមួយរង ហើយជ្រុំលប់ជីនោះទៅក្នុងដីកៀររងឱ្យស្មើរហៀបគែមរងឱ្យហាប់ទើបគ្របកៅស៊ូលីរង និងចោះរន្ធសម្រាប់ដាំតាមចន្លោះជួរនិងគុម្ព 60cm*40cm។
2. របៀបដាំត្រសក់
មុននឹងដាំគេត្រូវយកគ្រាប់ពូជមកហាលថ្ងៃឱ្យក្តៅ បន្ទាប់មកយកមកត្រាំទឹកធម្មតារយៈពេល6-10ម៉ោង រួចយកគ្រាប់ទៅផ្អាប់ដោយខ្ចប់នឹងកំណាត់ស្អាតសើដាក់ទុកមួយយប់ក្នុងធុងទឹកកកបិទជិត។
ក្រោយពិនិត្យឃើញគ្រាប់ត្រសក់ដុះពន្លកបន្តិចៗ គេយកថ្នាំការពារជំងឺផ្សិតខុបភើសាយដ្រុកសាយចំនួនមួយស្លាបព្រាបាយទៅលាយជាមួយគ្រាប់ត្រសក់ចំនួនប្រហែល2កំប៉ុងទឹកដោះគោទើបយកគ្រាប់ទៅដាំ។របៀបដាំដាក់គ្រាប់ត្រសក់នៅតាមរន្ធដែលចោះចំនួន៣គ្រាប់ក្នុងមួយគុម្ពក្នុងជំរៅ 2-3cm បន្ទាប់មកយកផេះអង្កាមដែលត្រាំទឹកឱ្យសាបមកគ្របពីលើគ្រាប់ត្រសក់ ហើយស្រោចទឹកឱ្យជោគភ្លាម។
សម្រាប់វិធីថែទាំនិងការដាក់ជីឱ្យបានត្រឹមត្រូវរាល់ពេលត្រសក់លូតលាស់ និងធ្វើលម្អិតបន្ថែមនៅភាគ2។
ឯកសារយោង: បណ្ណាល័យអេឡិចត្រូនិចក្រសួងកសិកម្ម។