ជីវ៉ាន់ស៊ុយមាន២ប្រភេទ មួយស្លឹកឆែកតូចនិងមួយទៀតស្លឹកឆែកធំ។ប្រជាជនយើងនិយមពិសារជីវ៉ាន់ស៊ុយស្លឹកឆែកធំជាង ដូច្នេះadmin និងណែនាំពីវិធីដាំជីវ៉ាន់ស៊ុយស្លឹកឆែកធំ។
ជំហានទី1
យកគ្រាប់ពូជជីវ៉ាន់ស៊ុយមកកិនបំបែកវាជាមុនសិន បន្ទាប់មកសឹមយកកន្សែងស្បៃមករុំវាឱ្យជិតហើយយកវាទៅត្រាំទឹកមួយយប់ចោលសិន បន្ទាប់មកស្រង់វាចេញពីទឹកវិញ។ក្រោយស្រង់ចេញពីទឹកទុកវានៅកន្លែងម្លប់រហូតដល់គ្រាប់វាដុះ(រយៈពេលចន្លោះពី 3-5ថ្ងៃ)។
ជំហានទី2
ទាំងអស់គ្នាអាចយកផើងដែលមានរន្ធនៅខាងក្រោមយកមកដាក់ដីដែលមានជីកំប៉ុស បន្ទាប់មកយកគ្រាប់ពូជដែលដុះនោះមកសាបព្រោះលើដីនោះ បន្ទាប់មកស្រោចទឹកពីលើវាឱ្យសើមល្មម យកវាទៅកន្លែងដែលម្លប់ប៉ុន្តែក៏ត្រូវមានពន្លឺព្រះអាទិត្យជះចូលផងដែរ។
ជំហានទី3
ស្រោចទឹកមួយថ្ងៃ២ដងព្រឹកនិងល្ងាច គ្រាប់ពូជនឹងចាប់ផ្តើមដុះពន្លកនៅថ្ងៃទី10 រង់ចាំប្រហែល60ថ្ងៃអាចប្រមូលផលបាន។
ទាំងអស់គ្នាអាចសាកដាំនៅផ្ទះបានណា។