


អ្វីទៅជា detox water? ហើយវាមានអត្ថប្រយោជន៍អ្វីខ្លះ?

វិធីធ្វើទឹកបន្លែងាយៗនៅផ្ទះដោយខ្លួនឯង ដើម្បីបញ្ចុះជាតិពុល និងសុខភាពល្អ

បច្ចុប្បន្ននេះស្រីៗយើងមិនសូវមានពេលទៅម៉ាស្សាស្បែកមុខបញ្ចូលវីតាមីន រឺផ្តល់សំណើមគ្រប់គ្រាន់ដល់ស្បែកមុខនោះទេ អ្នកខ្លះមមាញឹកនឹងការងារ ចំពោះអ្នកដែលគាត់មានគ្រួសាររវល់តែនឹងការងារផ្ទះ មើលថែទាំកូន ការងារក្នុងផ្ទះបាយជាដើម លើសពីនេះនោះគឺថវិការ គឺសំខាន់ណាស់ ហេតុដូចនេះហើយទើប ការប្រើម៉ាសសន្លឹកគឺជាជម្រើសដ៏ល្អបំផុត ព្រោះម៉ាសសន្លឹកនៅលើទីផ្សារមានច្រើនប្រភេទទៅតាមប្រភេទស្បែកមុខ និងមានតម្លៃសមរម្យ មួយវិញទៀតយើងអាចប្រើយូរៗម្តងក៏បាន ពិសេសអាចបិទដោយខ្លួនឯងនៅផ្ទះ និងប្រើរយ:ពេលខ្លីផងដែរ។លើសពីនេះ ម៉ាសសន្លឹកត្រូវបានគេដឹងថា ជាគ្រឿងថែទាំស្បែកដែលមានក៏បាន ឬអត់ក៏បាន និងអាចប្រើបានញឹកញាប់ ជាពិសេសជួយបន្ធូរអារម្មណ៍មុនពេលចូលគេងថែមទៀត។ ខណៈស្បែកយើងត្រូវការតែហ្វូម គ្រីមផ្ដល់សំណើម និងគ្រីមការពារកម្ដៅថ្ងៃតែប៉ុណ្ណោះ។ប្រសិនបើអ្នកចង់បន្ថែមរសជាតិ ដល់ស្បែកមុខ នោះម៉ាសសន្លឹកគឺជាជម្រើសដ៏ល្អបំផុត ហើយខ្វះមិនបាននៅពេលដែល ៖
យើងដឹងស្រាប់ហើយ នៅពេលដែលគេងមិនគ្រប់គ្រាន់ មុខប្រែកាយលឿនណាស់ មើលសឹងមិនយល់ទេ។ គ្រាន់តែម៉ាស់ត្រជាក់មួយសន្លឹក ក៏អាចជួយឲ្យមុខមានជីវិតជីវ៉ាឡើងវិញបាន ហើយសភាពហើមៗ នៅលើមុខ ក៏ស្រក ដែលធ្វើឲ្យស្រស់ស្រាយទាំងស្បែក និងអារម្មណ៍។
មិនថាពេលណាក៏ដោយឲ្យតែមុខស្ងួត អ្នកអាចទាញម៉ាសមួយសន្លឹកមកបិទបាន។ ម៉ាសដែលផ្ដល់សំណើមមានច្រើនប្រភេទណាស់ អ្នកគួររើសយកម៉ាសដែលមានពាក្យ Hydrating ដើម្បីជំនួយដល់ស្បែក។
គ្រប់គ្នាប្រាកដជាធ្លាប់កើតមុនហើយ នៅពេលដែលវាចេញទប់អត់ឈ្នះ អ្នកគួរស្វែងរកម៉ាសប្រភេទជម្រុះកោសិកា ឬម៉ាស់ដែលជួយលាងសម្អាតមុខបានជ្រះល្អ។
ម៉ាសមួយចំនួនមានសមត្ថភាពខ្លាំងស្មើការម៉ាស្សាមុខ ប៉ុន្តែមិនអាចប្រើបានរាល់ថ្ងៃទេ។ ម៉ាសដែលមាននាទីម៉ាស្សាមុខភាគច្រើនតម្រូវឲ្យយើងបិទរយៈពេលយូរ មិនមែន ១០ ២០ នាទីដូចម៉ាស់ធម្មតាទេ។
លើសពីនេះ ការបិទម៉ាសរាល់ថ្ងៃ មិនមានផលប៉ះពាល់ទេ លើកលែងម៉ាសដែលជាប្រភេទជម្រុះកោសិកា។ រាល់ព្រឹកកុំភ្លេចលាបគ្រីមការពារកម្ដៅថ្ងៃ មិនដូច្នោះទេផលិតផលល្អថ្លៃៗ ល្អៗ ដែលអ្នកបានប្រើប្រាស់ទាំងប៉ុន្មានគឺស្មើសូន្យជាក់ជាមិនខានឡើយ។
ហេតុដូចនេះ…តើយើងប្រើម៉ាស់សន្លឹកដោយរបៀបណាទើបទទួលបានប្រសិទ្ធភាព??
អ្នកដែលនិយមប្រើម៉ាសសន្លឹកច្បាស់ជាធ្លាប់បានដឹងពីវិធីប្រើប្រាស់និង ប្រសិទ្ធភាពដ៏អស្ចារ្យរបស់វារួចមកហើយ ក៏ប៉ុន្តែនៅមានតិចនិកមួយចំនួនទៀតដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹង និង អនុវត្ត។ តោះ!! មកដឹងតិចនិកទាំងអស់នោះទាំងអស់គ្នា…
ប្រភព ៖
១. https://www.kampucheathmey.com/
២. akerufeed