ថ្ងៃនេះ admin ចង់នាំមកនូវដំណឹងល្អដល់បងប្អូនប្រជាកសិករយើង កូនខ្មែមួយរូបបានផលិតម៉ាសុីនស្ទូងស្រូវខ្នាតតូចមួយសម្រាប់លក់ចេញក្នុងស្រុកឱ្យបងប្អូនប្រជាកសិករយើង ដើម្បីជួយសម្រួលដល់ការងារនិងការចំណាយរបស់បងប្អូន។
លោក បូនីកា សាន, ប្រធានក្រុមហ៊ុន Agri-smart innovationក៏ជាអ្នកផលិតម៉ាសុីនស្ទួងស្រូវខ្នាតតូចមួយបានមកពន្យល់ពីអត្ថប្រយោជន៏ម៉ាសុីនស្ទួងរបស់គាត់។ លោកមានប្រសាស៍ថារូបលោកក៏ជាកសិករមួយរូបដែរ ដោយកាលពីមុនលោកជួលកម្មករចំនួនប្រហែល ៤០ នាក់ក្នុងមួយថ្ងៃស្ទូងស្រូវនៅដីស្រែរបស់លោកផ្ទាល់។សម្រាប់ការជួលកម្លាំងកម្មករនេះគឺមានការចំណាយច្រើន ហើយបានចំណូលមកវិញស្ទើរតែមិនស្មើចំណាយ និងចំណេញតិច។ កត្តានេះបានជំរុញឱ្យលោកមានគំនិតច្នៃប្រឌិតបន្ថែម លោកមានគំនិតផលិតនូវម៉ាសុីនស្ទួងស្រូវខ្នាតតូចដែលជួយសន្សំការចំណាយលើការធ្វើស្រែម្តងៗ។ អំឡុងពេលលោកព្យាយាមរកដំណោះស្រាយលើបព្ហានេះលោកព្យាយាមងាកទៅមើលប្រទេសជិតខាងថាគេមានដំណោះស្រាយអ្វីឬបច្ចេកវិទ្យាអ្វីក្នុងការជួយសម្រាលបន្ទុកនិងការចំណាយរបស់កសិករ។
លោកបន្តទៀតថាលោកពិតជាសប្បាយចិត្តណាស់ក្នុងការផលិតម៉ាសុីននេះរួមទាំងទទួលបានការគាំទ្រនិងលើកទឹកចិត្តពីក្រសួងនិងមន្ទីរកសិកម្មលើការផលិតនេះផងដែរ។ម៉ាសុីនស្ទូងស្រូវខ្នាតតូចនេះជួយកាត់បន្ថយការចំណាយទៅលើការបាញថ្នាំសំលាប់ស្មៅនិងសត្វល្អិតរួមទាំងចំណាយលើជីផងដែរ។ កសិករក៏នឹងមិនជួបនៅបព្ហាកង្វះទឹកទៀតឡើយដោយម៉ាសុីនវាក៏ជួយកាត់បន្ថយការប្រើប្រាស់ទឹកដែលធ្វើឱ្យកសិករអាចសន្យំទឹកសម្រាប់ការធ្វើស្រែលើកក្រោយទៀត។
លោក បូនីកាក៏បានបើកចំហពីតម្លៃរបស់ម៉ាសុីនស្ទួងស្រូវរបស់គាត់ដែរ ម៉ាសុីនមានតម្លៃ ១២០០$ ក្នុងមួយគ្រឿងតម្លៃនេះរួមនិងការជួយដំឡើងនិងបង្ហាត់បង្រៀនក្នុងការប្រើប្រាស់។ លោកបន្តថាតម្លៃវាមិនថ្លៃពេកទេសម្រាប់គុណភាពជឿនលឿនបែបនេះព្រោះម៉ាសុីននិងជួយកាត់បន្ថយការចំណាយរបស់កសិករច្រើនដែលនឹងធ្វើឱ្យពួកគាត់បានកំរៃច្រើនជាងមុនហើយបងប្អូនក៏អាចទិញម៉ាសុីននេះទៅសុីឈ្នួលស្ទូងស្រូវឱ្យគេដែលធ្វើឱ្យបានចំណូលបន្ថែមនិងចំណេញពេលវែលាផងដែរ។ Admin ក៏គិតថាម៉ាសុីននេះមានអត្ថប្រយោជន៏ក្នុងការជួយសំរាលការងារនិងការចំណយសម្រាប់បងប្អូនប្រជាកសិករយើងបានច្រើនផងដែរ។