អាកាសធាតុគឺជាកត្តាដ៏សំខាន់មួយសម្រាប់ការលូតលាស់នៃរុក្ខជាតិ មិនត្រឹមតែប៉ុណ្ណោះវាក៏មានឥទ្ធិពលទៅលើពពួកសត្វល្អិត និងជំងឺផងដែរ។ អាកាសធាតុនៅទីនេះចង់សំដៅទៅលើសីតុណ្ហភាព កម្ពស់ទឹកភ្លៀង ខ្យល់ និងកត្តាផ្សេងៗទៀត។ រុក្ខជាតិត្រូវការដុះលូតលាស់នៅលក្ខខណ្ឌអាកាសធាតុជាក់លាក់មួយ ប៉ុន្តែនាពេលបច្ចុប្បន្នរលកកម្ដៅមានការកើនឡើងមិនទៀងទាត់ដែលជាហេតុធ្វើឲ្យមានការកើនឡើងនូវប្រភេទសត្វល្អិត និងជំងឺផ្សេងៗជាដើម។ ខាងក្រោមនេះគឺជាការនិយាយអំពីផលប៉ះពាល់នៃរុក្ខជាតិនៅពេលដែលមានការប្រែប្រួលកម្ដៅនៅលើផែនដី។
ក.កំណើនសត្វល្អិតចង្រៃ៖ នៅពេលដែលសីតុណ្ហភាពខ្ពស់បណ្ដាលឲ្យបរិមាណនៃសត្វល្អិតមានការកើនឡើងយ៉ាងឆាប់រហ័សព្រោះសីតុណ្ហភាពខ្ពស់ធ្វើឲ្យវាលូតលាស់លឿន និងមានវដ្តជីវិតខ្លី។
ខ.សត្វល្អិតអាចបន្សាំ និងអភិវឌ្ឍន៍ខ្លួន៖ សីតុណ្ហភាពខ្ពស់ និងការប្រែប្រួលនៃអាកាសធាតុធ្វើឲ្យសត្វល្អិតមានការអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ព្រមទាំងអាចរស់នៅដោយបន្សាំខ្លួនជាមួយនឹងអាកាសធាតុថ្មីផងដែរ។
គ.បន្សាំខ្លួនជាមួយថ្នាំសត្វល្អិត៖ កម្ដៅខ្ពស់អាចធ្វើឲ្យសត្វល្អិតបន្សាំខ្លួននឹងថ្នាំសម្លាប់សត្វល្អិតកាន់តែខ្លាំងព្រោះពួកវាអាចលូតលាស់បានលឿន និងអត្រាបន្តពូជខ្ពស់។
ក.កំណើនជំងឺ៖ អាកាសធាតុក្ដៅធ្វើឲ្យសត្វល្អិតអាចផ្លាស់ទីពីតំបន់មួយទៅតំបន់មួយទៀតបានយ៉ាងលឿន ដែលជាហេតុធ្វើឲ្យមានការឆ្លងជំងឺតាមរយៈសត្វល្អិតទៅលើដំណាំ។ ចំពោះជំងឺដែលបណ្ដាលដោយសារសត្វល្អិតរួមមាន បាក់តេរី ផ្សិត និងវីរុសដែលបានតោងជាប់នៅលើខ្លួនរបស់សត្វល្អិត។
ខ.កំណើនបំផ្លាញ៖ អាកាសធាតុខ្ពស់ធ្វើឲ្យសត្វល្អិតមានលទ្ធិភាពខ្ពស់ក្នុងការបំផ្លាញទៅដល់ដំណាំ ដែលជាហេតុធ្វើឲ្យប៉ះពាល់ទៅដល់ការលូតលាស់នៃរុក្ខជាតិតាមរយៈការបំផ្លាញទៅលើស្លឹក ដើម ផ្កា ផ្លែ និងឫសជាដើម។ នៅពេលដែលមានការបំផ្លាញខ្លាំងពីសត្វល្អិតវាបានបង្កឲ្យមានការប៉ះពាល់ខ្លាំងទៅលើទិន្នផលនៃដំណាំ។
ឯកសារយោង