ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

មនុស្សយន្ត Burros ជួយបន្ធូរកម្លាំងប្រជាកសិករ

នៅក្នុងកសិដ្ឋានដាំដំណាំនីមួយៗភាគច្រើនសុទ្ធតែត្រូវការកម្លាំងមនុស្សច្រើនដើម្បីដាំដំណាំ បេះដំណាំ លើកដំណាំទាំងនោះទៅដាក់កន្លែងណាមួយ ហើយចំណែកឯដំណើរការដាំដំណាំទៀតសោតក៏ត្រូវការប្រើកម្លាំងមនុស្សដើម្បីលើកជីទាំងបាវៗទៅកន្លែងដាំដំណំផងដែរ។

ចុះបើកន្លែងដាំណាំនោះរាប់រយហិចតាវិញ? ប្រាកដជាត្រូវការកម្លាំងមនុស្សដឹកជញ្ជូនឥវ៉ាន់ចុះឡើង អាចនិយាយបានថាវាខាតពេលវេលាក្នុងការដើរចុះឡើងហើយក៏ធ្វើឱ្យមានភាពនឿយហត់ផងដែរ។

ដូច្នេះទើបគេបង្កើតមនុស្សយន្តមួយដែលផ្តល់ភាពងាយស្រួលដល់កសិករនិងបន្ធូរកម្លាំងបាន១ភាគធំផងដែរក្នុងការជញ្ជូន លើកឥវ៉ាន់ផ្សេងៗ។

Burros គឺជាមនុស្សយន្តមួយដែលមានមុខងារជួយសម្រួលដល់ការងារកសិករជាច្រើនក្នុងការលើក អូស ហើយវាអាចដើរតាមអ្នកដោយការបញ្ជាពីព្រោះគេមានបំពាក់ប្រព័ន្ធ GPS។ វាមានសមត្ថភាពផ្ទុកទម្ងន់រហូតដល់ 225គីឡូក្រាម។

Burros គឺប្រើប្រាស់ចក្ខុវិស័យកុំព្យូទ័រ(computer vision ) ប្រព័ន្ធ GPS កម្រិតខ្ពស់ និង AI ដើម្បីដើរតាមមនុស្សទៅតាមផែនទី (map) ដោយស្វ័យប្រវត្តពី A ទៅ B ខណៈពេលកំពុងដឹកនិងអូស។

Burros មានលក្ខណៈពិសេសមួយគឺវាអាចដំណើរការបានឬដើរតាមយើងតែម្តងដោយមិនចាំបាច់មានការបញ្ជាច្រើន។

លើសពីនេះទៀតយើងក៏អាចប្រើប្រាស់វាជាអ្នកយាម ឬដើរល្បាតបានផងដែរ។

Writer