ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបផលិតមេជីធម្មជាតិ EM

EM (អ៉ីអឹម) ជាបាក់តេរីក្រុមកសាង (ផ្ដួចផ្ដើម) និងជាក្រុមដែលមានប្រយោជន៍ហៅថា ក្រុមធម៌សាងអំពើល្អ រឺ ពពួកភាវៈរស់កាន់សីល មិនត្រូវការសាច់ជាអាហារទេ ។   នៅពេលប្រើ EM (អ៉ីអឹម) យើងត្រូវចាំក្នុងចិត្តថា EM (អ៉ីអឹម)  ជាវត្ថុដែលមានជីវិត និងមានលក្ខណៈដូចតទៅ: ត្រូវការរស់នៅសមរម្យមិនក្ដៅពេក មិនត្រជាក់ពេក រស់នៅក្នុងសីតុណ្ហភាពធម្មតា ។ ចន្លោះពី ២៥អង្សាសេ ទៅ ៥០អង្សាសេ ។ វាធ្វើការបានល្អក្នុងទីងងឹត មិនត្រូវការហាលថ្ងៃ តែត្រូវការស្ថិតនៅក្នុងសភាពហប់ ។ ដូចនេះត្រូវប្រើវានៅពេលគ្មានពន្លឺថ្ងៃ ឬពេលព្រលប់ ។ វាជាបាក់តេរីបានមកពីធម្មជាតិពិត ហើយមិនអាចប្រើជាមួយសារធាតុគីមីពុល និងថ្នាំសំលាប់មេរោគផ្សេងៗបានឡើយ តែប្រសិនបើជាគីមីអាហារយើងអាចប្រើបានតិចតួច ។

តើជីនេះមានប្រយោជន៌អ្វី?

វាមានប្រយោជន៍ដល់រុក្ខជាតិ (ដំណាំ) សត្វ និង វត្ថុដែលមានជីវិតទាំងឡាយ ។ ជាអ្នកបំផ្លាញភាពកខ្វក់ទាំងឡាយ ឬភាពកខ្វក់ជាអាហាររបស់មេ EM (អ៉ីអឹម) ។ ចាំបាច់ត្រូវផ្ដល់អាហារពីធម្មជាតិឲ្យវាដូចជា ស្ករ កន្ទក់ ប្រូតេអ៊ីន និងសារធាតុផ្សេងៗទៀត ពិសេសកាកស្ករ ឬស្កររងូ ជាអាហាដ៏មានប្រសិទ្ធភាពបំផុត របស់មេ EM (អ៉ីអឹម)។

មេ EM (អ៉ីអឹម)មាននាទីជាអ្នកផ្ដល់អាហារដល់រុក្ខជាតិ និងគ្រប់គ្រងអាហារចំពោះរុក្ខជាតិ ជាពិសេសគឺ N P K ដែលជាអាហារសំរាប់រុក្ខជាតិគ្រប់ប្រភេទត្រូវការ និងសារធាតុបំប៉នផ្សេងទៀត ដែលជាសេចក្ដីត្រូវការ បន្ទាប់បន្សំមាន ដែក (Fe) ទង់ដែង (Cu) ស័ង្កសី (Zn) ម៉ង់កាណែស (Mn) ប័រ (B) ម៉ូលីដែន (Mo) ក្លរ (Cl) ដែលស្ថិតនៅទំរង់សមាស និងទំរង់អំបិល ។ កាលណាយើងប្រើមេ EM (អ៉ីអឹម) វានឹងបង្កើតបានអាហារទាំងនេះ ដែលមេ EM (អ៉ីអឹម)ជាអ្នកបំលែង និងជួយរំលាយពពួកកម្ទេចកាកសំណល់ផ្សេងៗឲ្យក្លាយជាអាហាររបស់ដំណាំប្រភេទសំរាប់ភាពលូតលាស់ផ្កា និង ផ្លែ របស់រុក្ខជាតិ។


វត្ថុធាតុដើម

  • កន្ទក់ម៉ដ្ឋ ឬម្សៅមី ឬម្សៅសណ្ដែក           1 kg
  • ស្ករត្នោត ឬស្ករស                                0,3kg
  • ដីដំបូក ឬដីមមោគខ្មៅនៅគុម្ពឬស្សី          1 kg
  • ទឹកស្អាត                                            1-1,2 L

សំភារ:

  • ក្រណាត់ ឬស្បៃពណ៌ស ទំហំ ៨តឹកx៨តឹក ចំនួន ១ឬ២
  • ចាន ឬថាស ជ័រចំនួន ១
  • កូនពាង ឬធុងជ័រ(ធុងប៉េត្រូ) និងគ្រប ចំណុះ១០-២០លីត ចំនួន ១
  • ស្បៃមុងជ័រ ឬតម្រង ចំនួន១
  • ដបទឹកសុទ្ធ ឬកាដុងជ័រ ចំនួន ១ឬ២

វិធីធ្វើ

ដើម្បីទទួលបានមេជីធម្មជាតិEMយើងត្រូវធ្វើវាជា2ដំណាក់កាល :

ក.ដំណាក់កាលទីមួយ

  • យកដីដំបូក ឬដីមមោគខ្មៅបុកឲ្យម៉ដ្ឋហើយរែងយកដីម៉ដ្ឋទម្ងន់ ១ គីឡូក្រាម។
  • យកកន្ទក់ម៉ដ្ឋល្អ ១គីឡូក្រាម មកច្របល់ជាមួយដីដំបូកដែលបានរែងរួចឲ្យក្លាយជាល្បាយតែមួយ។
  • យកស្ករត្នោត ឬស្ករសទម្ងន់ ៣ខាំ មកច្របាច់លាយជាមួយទឹកស្អាតចំនួនកន្លះលីត្រឲ្យរលាយ ជាល្បាយទឹករួចយកមកចាក់លាយជាមួយល្បាយកន្ទក់និងដីដំបូកម៉ដ្ឋដោយច្របល់ចូលគ្នាឲ្យសព្វនិងចាក់ទឹកចូលបន្ថែមរហូតសើមសព្វល្មមអាចពូតជាដំបាន (ដំមូលឬដំសំប៉ែត)។
  • យកក្រណាត់ស្បៃមកវេចខ្ចប់ ដុំកន្ទក់និងដីដំបូកដែលមានសំណើមនោះដោយចងរុំមុខឲ្យជិត រួចលើកយកមកដាក់លើថាស់ ឬចានបន្ទាប់មកយកវាទៅផ្អាប់ទុករយ:ពេល3ថ្ងៃនៅក្នុងម្លប់ ឬក្នុងផ្ទះដែលស្ងួត។ បាំងឬគ្របវាឲ្យជិតមិនអោយត្រូវកំដៅថ្ងៃ និងមិនត្រូវមានការរំខានពីសត្វឬមនុស្សឡើយ។ បន្ទាប់ពីបានផ្អាប់ទុកអស់រយ:ពេល៣យប់ មកដុំមេជីនោះធំក្លិនក្រអូបជូអែ និងមានលេចចេញជាសរសៃអំបោះផ្សិតពណ៌សនៅលើដុំល្បាយដីសើម នឹងបន្ទះក្រណាត់ដែលគ្របវា។ យកដំមេជី EMនេះមកធ្វើមេជីធម្មជាតិក្នុងដំណាក់កាលទី២។

ខ-ដំណាក់កាលទី ២ ក្នុងរបៀបផ្សំទី១ មេជីធម្មជាតិEM-1

  • យកស្ករត្នោត ឬស្ករសចំនួន ១ គីឡូក្រាម ក្រដាក់ក្នុងឆ្នាំងឬខ្ទះហើយដុះភ្លើងល្មម និងកូរវារហូតឡើងក្រហមក្រម៉ៅក្លាយជាស្ករល្ងូ ឬជាស្ករតាំងម៉ែ ទើបយើងចាក់ទឹកចូលបន្តិចដើម្បីអោយស្ករតាំងម៉ែនោះរលាយខាប់ៗ (ហៅថា ម៉ូលីស្ស(Molasses) ហើយទុកឲ្យវាត្រជាក់រួចចាក់ចូលក្នុងទឹកស្អាតចំនួន ១០-១៥L ។
  • ដាក់ដុំជីEM ដែលមានក្លិនជូរអែមផ្អាប់ចូលរួចកូរឲ្យសព្វរួចបិទគម្របអោយជិត ទើបយកវាទៅរក្សាផ្អាប់ ទុកចំនួន ១៧-២០ថ្ងៃ នៅក្នុង ឬក្រោមផ្ទះដែលងងឹត នឹង មិនឲ្យត្រូវកំដៅថ្ងៃ ។
  • ក្រោយពីផ្អាប់អស់រយ:ពេល១៧-២០ថ្ងៃមក មេជីធម្មជាតិEMនេះចេញលក្លិនសាយភាយក្រអូបជូរផែមនៅពេលនោះហើយយើងបណ្ដុះបានមេជីធម្មជាតិEM-1 ។ យើងត្រូវចាក់ច្រោះយកទឹកមេជី EM-1មកច្រកដាក់ក្នុងដបបិទគម្របឲ្យរក្សាទុកក្នុងម្លប់។ ទឹកជីប្រើបានរយ:ពេល ៣ខែ ឯកាកសំណលយើងយកវាទៅចាក់កប់កែ្បរៗគុម្ពដំណាំ ឬ ជុំវិញគល់ឈើ។

គ-ដំណាក់កាលទី ២ ក្នុងរបៀបផ្សំទី២ មេជីធម្មជាតិEM-1

  • ជីធម្មជាតិEMបំបែកឬជីEMសំរេច
  • ធាតុផ្សំគ្មានក្លិនក្ល័រ(ស្ទឹង ព្រែក បឹង ស្រះ=៧លីត្រ)
  • ស្ករតាំងម៉ែខាប់ៗ =០,៥លីត្រ
  • មេជីធម្មជាតិ EM-1=0,៥លីត្រ

វិធីធ្វើ : យកទឹកស្អាតចំនួន ៧L មកហាលថ្ងៃប្រហែល៣ម៉ោង ដើម្បីសំលាប់មេរោគហើយទុកទឹកនោះឲ្យត្រជាក់ទើបយកទឹកស្ករតាំងម៉ែខាប់ៗចំនួន 0,5L។ បន្ទាប់មកយកទឹកមេជីធម្មជាតិEM ចំនួន0,5L ចាក់បញ្ចូលគ្នាកូរឲ្យសព្វរួចចាក់ល្បាយទឹកនេះចូលក្នុងធុងជ័រដែលមានគំរបនិងមានចំណុះ10L រួចមួលគំរបឲ្យជិតយកទៅទុកនៅកន្លែងស្ងួតមានម្លប់ ងងឹត ក្នុងសីតុណ្ហភាពពី២០-៣០អង្សារសេ។ រាល់ថ្ងៃត្រូវមួលគំរបវា១ថ្ងៃ៣ដងដើម្បីឲ្យវាចេញឧស្ម័នហ្គាស យើងផ្អាប់ទុវាប្រហែល ៤-៧ថ្ងៃទើបយកវាទៅប្រើបាន។

វិធីប្រើ : យកជី EMបំបែក ឬEM0 ចំនួន១០mlលាយជាមួយទឹកស្អាតចំនួន១០Lយកទៅស្រោចលើរងឬថ្នាលបន្លែ ឬក្នុងចំការដំណាំក្នុងផ្ទៃដី១m2រៀងរាល់ថ្ងៃដើម្បីបណ្ដេញសត្វល្អិតចង្រៃ និងធ្វើឲ្យដីផុសល្អមានជីជាតិ។ មិនត្រូវយកជី EMបំបែក ឬEMសម្រេចទៅបំបែកតទៅទៀតទេ ឬយកទៅលាយឲ្យសត្វផឹកឬស៊ីទេ។

មុខងាររបស់មេជីធម្មជាតិ EM

តួនាទីលើដំណាំ

វាមានមុខងារជានាក់ជួយផ្តល់អាហារបំប៉នដល់រិក្ខជាតិនឹងគ្រប់គ្រងអាហារសំរាប់រុក្ខជាតិជាពិសេសសារធាតុអាសូត (N)ផូស័រ (P) នឹងប៉ូតាស្យូម(K) ដែលជាអាហារសំរាប់រុក្ខជាតិគ្រប់ប្រភេទ។

ពេលណាយើងប្រើមេជីធម្មជាតិ EM វានឹងបំលែងពី   រុក្ខជាតិនឹងដីនៅជុំវិញគល់រុក្ខជាតិដោយ  បានបងើ្កតជាអាហារចិញ្ចឹមយ៉ាងសំខាន់សំរាប់រុក្ខជាតិ។ ដូច្នោះដើម្បីបានអាហារនោះច្រើនយើងត្រូវយករុក្ខជាតិពណ៌បៃតង ឬស្ងួតកប់ជុំវិញគល់រុក្ខជាតិ នឹងដាក់បន្ថែមមេជីធម្មជាតិEMឲ្យច្រើនសំរាប់ ផ្ដល់ឲ្យរុក្ខជាតិលូតលស់ផ្កាផ្លែម្យ៉ាងទៀតមេជីEMវាជាអ្នកគ្រប់គ្រងអាហារនោះមិនឲ្យរុក្ខជាតិស្រូបអាហារច្រើន ដែលជាហេតុនាំឲ្យវាល្អជ្រុលមិនផ្កាផ្លែ។

របៀបប្រើបា្រស់មេជីធម្មជាតិEM

បន្ទាប់ពីផលិតបានជីEM-1 រួចហើយយើងអាចយកវាមកប្រើបា្រស់បានដោយផ្ទាល់ឬលាយជាទឹក ឬលាយជាមួយសារធាតុធម្មជាតិផេ្សងៗ ដើម្បីបំបែកឲ្យទៅជាជីធម្មជាតិEMប្រភេទផេង្សៗសំរាប់យកមកប្រើបា្រស់ដើម្បីបង្កីនគុណភាពដីកសិកម្មបំប៉នរុក្ខជាតិឲ្យដុះលូតលាស់ល្អចេញផ្កាផ្លែឬផ្សំបង្កើតជាជីធម្មជាតិEMបណ្ដេញសត្វល្អិចង្រៃនឹងការពារព្យាបាលជំងឺសត្វគ្រប់ប្រភេទ។

ការប្រើបា្រស់មេជីEM-1 ដោយលាយជាមួយទឹកស្អាតសំរាប់បរិស្ថាននឹងគុណភាពដាំដុះ

យកទឹកមេជីធម្មជាតីEM-1 ចំនួនមួយគំរបដបទឹកសុទ្ធលាយជាមួយទឹកស្អាតចំនួន១លីត្រយកទៅស្រោចលើដំណាំបន្លែរុក្ខជាតិហូបផ្លែដើម្បីបង្កើនគុណភាពដីធ្វើឲ្យផុសដីល្អ នឹងជួយជំរុញឲ្យរុក្ខជាតិឆាប់ដុះរីកធំធាត់លូតលាស់ និងទទួលបានស្លឹកល្អរួចមានផ្លែផ្កាច្រើននឹងបរិស្ថានល្អ។ ការប្រើបា្រស់មេជីធម្មជាតិEMដោយលាយជាមួយសារធាតុផ្សងៗ។

ឯកសារយោង

Writer