ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ដំណោះស្រាយដីអាស៊ីតដែលប៉ះពាល់ការដាំដំណាំរបស់យើង

ដីជាសមាសភាពមួយក្នុងប្រព័ន្ធអេកូឡូស៊ីដែលបំពេញមុខងារចាំបាច់ជាច្រើនក្នុងការលូតលាស់របស់រុក្ខជាតិ។ដោយឡែកប្រសិនបើដីយើងជាដីអាស៊ីតនោះវានឹងផ្តល់ផលប៉ះពាល់ដល់ការដាំដំណាំរបស់យើង។ដីអាស៊ីត គឺជាដីដែលខ្សោះសារធាតុចិញ្ចឹម តម្លៃ pH តូចជាង 5.5 ដែលមិនអំណោយផលដល់ការលូតលាស់របស់ដំណាំស្ទេីរគ្រប់ប្រភេទ។ 

នៅពេលដែលដីក្លាយជាដីអាស៊ីតខ្លាំងនោះបរិមាណសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិថយចុះហើយលទ្ធភាពនៃការពុលសារធាតុផ្សេងៗ(AI និង/ឬ Mn) ចំពោះរុក្ខជាតិក៏កាន់តែកើនឡើងផងដែរ។

ផលិតភាពដំណាំនឹងថយចុះ ហើយមានតែដំណាំដែលធន់នឹងដីអាស៊ីតតែប៉ុណ្ណោះដែលអាចដាំដុះនៅលើដីនោះបាន ហើយពពួកអតិសុខុមប្រាណក្នុងដីក៏បានធ្លាក់ចុះហើយផ្ទុយមកវិញពពួកផ្សិតកើនឡើងលើសលប់។ផលប៉ះពាល់ផ្សេងទៀតនៃដីអាស៊ីតរួមមានការកើនឡើងនៃការហូរច្រោះនិងកំណកដី ដោយសារគម្របផ្ទៃដីមានការថយចុះនិងការពុលសារធាតុនីត្រាតនៅក្នុងទឹកក្រោមដីប្រសិនបើមានការបាចជីអាសូតដែលមានជាតិអាម៉ូញ៉ូមច្រើនលើសកម្រិត។

ទាំងនេះគឺជាមធ្យោបាយមួយចំនួនដែលអាចកែបញ្ហាដីអាស៊ីតនេះបាន៖

  • យើងត្រូវតែកាត់បន្ថយការប្រេីប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងកំចាត់ស្មៅគ្រប់ប្រភេទ។
  • ចាប់ផ្តើមប្រើប្រាស់ជីធម្មជាតិដេីម្បីកែដីដូចជា ជីលាមកសត្វ ជីរុក្ខជាតិស្រស់ និងជីំកំប៉ុស្ត៍ជាដេីម។
  • ប្រេីប្រាស់កំបោរកសិកម្មដេីម្បីកែដីឡើងវិញ យើងគួរតែបាចវាមុនពេលដាំដំណាំប៉ុន្មានខែ
  • ដាំដំណាំបែបលេីកជារង ដោយសារទឹកភ្លៀងអាចហូរច្រោះយកជាតិអាស៊ីតមកដីដែលទាប ដូច្នេះការលេីករងជួយការពារនិងបង្កេីនសាច់ដីដេីម្បីជួយអោយឫសរុក្ខជាតិស្រូបយកសារធាតុចិញ្ចឹមបានល្អ។
  • ដាំដំណាំចម្រុះ ឬផ្លាស់ប្តូរប្រភេទដំណាំដែលដាំនៅលេីដីដដែល វាមានប្រយោជន៍ដោយសាររុក្ខជាតិមិនមែនសុទ្ធតែត្រូការស្រូបយកសារធាតុចិញ្ចឹមពីដីដូចគ្នានោះទេ ជាក់ស្តែងដំណាំស្រូវត្រូវការអាសូតពីដី តែសណ្តែកផលិតអាសូតអោយដី ដូច្នេះការផ្លាស់ប្តូរដំណាំដាំជួយអោយដីមានតុល្យភាពសារធាតុចិញ្ចឹម។

ទាំងនេះគឺជាវិធីមួយចំនួនដែលយើងអាចសាកល្បងបានប្រសិនបើដីទាំងអស់គ្នាជាដីអាស៊ីត ទាំងអស់គ្នាអាចធ្វើការតេស្តដីដោយឧបករណ៍វាស់ដីផ្សេងៗដើម្បីដឹងអំពីស្ថានដីទាំងអស់គ្នា។

ឯកសារយោង

Writer