ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការប្រើប្រាស់សណ្តែកដីកែប្រែដី

សណ្តែកដីត្រូវបានចាត់ទុកថាជាប្រភពនៃសារធាតុចិញ្ចឹមដ៏សំខាន់ អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ និងថាមពលនៃសារពាង្គកាយរបស់មនុស្ស។ សណ្តែកដីសម្បូរទៅដោយកាឡូរី និងមានសារធាតុចិញ្ចឹមជាច្រើនទៀតដូចជា សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនដែលចាំបាច់សម្រាប់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះទេសណ្តែកដីមានសមត្តភាពខ្លាំងក្នុងការស្រូបយក អាសូតពីអាកាសធាតុហើយ  ផ្តល់ទៅក្នុងដីបានយ៉ាងច្រើន។  មួយវិញទៀតសណ្តែកដីសម្បូរទៅដោយប្រតេអ៊ីន ថែមទាំងមានរសជាតិឆ្ងាញ់ ហើយល្អសម្រាប់ធ្វើជាដំណាំគម្របដី។

តើសណ្តែកដីជួយកែប្រែដីយ៉ាងដូចម្តេច?

សណ្តែកដីជួយកែប្រែដីតាមរយៈកំពកឬសរបស់វា ក្នុងកំពកឬសមានបាក់តេរីរ៉ៃហ្សូប្សូមដែលមានសមាសធាតុចាប់យកអាសូតពីបរិយាកាស ហើយអាសូតគឺជាធាតុផ្សំដ៏សំខាន់ក្នុងការបង្កើតសារធាតុសរីរាង្គក្នុងដី ។  អតិសុខុមប្រាណ(ជាសត្វល្អិតតូចៗដែលជួយដល់ការលូតលាស់របស់ដំណាំ) នឹងជួយបំបែករុក្ខជាតិដែលងាប់ឲ្យពុកផុយ ហើយភាគល្អិតតូចៗនៅក្នុងបិរយាកាស(អាសូត)ត្រូវបានរក្សាទុកនៅក្នុងដី។ ការប្រើប្រាស់សណ្តែកដីដើម្បីកែប្រែដីមិនត្រឹមតែបន្ថែមអតិសុខុមប្រាណទៅក្នុងដីប៉ុណ្ណោះទេថែមទាំងមានអត្ថប្រយោជន៍ជាដូចជា៖

  • ការបង្កើនសារធាតុសរីរាង្គ
  • ជួយធ្វើឲ្យដីធូរ
  • ជួយបង្កើនសារធាតុចិញ្ចឹមដល់ដី
  • ការថយចុះ pH ដី
  • ជួយបង្កើនអតិសុខុមប្រាណដែលមានប្រយោជន៍។
  • ការបំបែកវដ្តនៃជំងឺនិងសត្វល្អិត។

ដូច្នេះតាមដែលមើលឃើញការប្រើសណ្ដែកដីដើម្បីកែលម្អដីមានអត្ថប្រយោជន៍ច្រើនដល់កសិករ។

របៀបដាំសណ្តែកដី

ជាដំបូងត្រូវរៀបចំដីឲ្យរួចរាល់សិនមុនពេលដាំ ដីត្រូវមានសភាពសើមល្មមនិងត្រូវជ្រើសរើសប្រភេទដីល្បាយខ្សាច់ដែលជាដីធូហើយផុសល្អ ស្រស់ទឹកល្អនិងមិនជាំទឹក ដើម្បីឲ្យដំណាំចុះមើមបានល្អនិង មិនរលួយ។  ការរៀបចំដី គឺត្រូវភ្ជួរដីឲ្យបាន ២-៣ ដង និងមានជម្រៅពី ១៥-២០ ស ម ចំពោះការដាំលើដីដែលជាប្រភេទដីឥដ្ធ ទាមទារការរាស់ដីឲ្យបានហ្មត់ល្អ និងត្រូវមានប្រព័ន្ធរំដោះទឹកចេញពេលភ្លៀងខ្លាំង មួយវិញទៀតការដាំលើដីឥដ្ធ មិនសូវបានផលល្អដូចការដាំលើល្បាយខ្សាច់ទេ។

ក្រោយពេលប្រមូលផលហើយ ចំពោះដើមសណ្តែកដីដែលសល់កសិករអាចហាលនៅលើចំការបន្ទាប់មកធ្វើការភ្ជួរត្រឡប់ដីដើម្បីឲ្យអតិសុខុមប្រាណដែលមាននៅក្នុងរុក្ខជាតិនិងបញ្ចេញអាសូតចូលទៅក្នុងដីនៅពេលដែលរុក្ខជាតិរលួយ។

ឯកសារយោង

    Writer