ខ្នុរគឺជាដំណាំឈេីហូបផ្លែនៅតំបន់ត្រូពិច និងតំបន់អនុត្រូពិច ។ ខ្នុរមានឈ្មោះវិទ្យាសាស្ត្រ អាតូខាភឺស អេតេរ៉ូហ្វីលឹស( Artocarpus heterophyllus) ហើយវាស្ថិតក្នុងគ្រួសារ ម៉ូរ៉ាសៀ (Moraceae)។ដេីម្បីទទួលបានទិន្នផលខ្ពស់ ខ្នុរត្រូវការអាហាររូបត្ថម្ភ(NPK)ដែលសមស្របសម្រាប់លូតលាស់បញ្ចេញផ្កា និងផ្លែ។ ម្យ៉ាងវិញទៀតបរិមាណ និងប្រភេទនៃតម្រូវការជីរបស់ដំណាំហូបផ្លែអាស្រ័យលើអាយុ និងក្សេត្របរិស្ថាន ជាពិសេសជីជាតិនៃដីក្នុងតំបន់មួយ។
ការប្រើប្រាស់បរិមាណជីអោយបានត្រឹមត្រូវទៅតាមប្រភេទដំណាំនីមួយៗជារឿងសំខាន់ ព្រោះកាលណាយេីងប្រេីខ្វះវាអាចធ្វេីអោយដំណាំលេចចេញរោគសញ្ញាខ្វះសារធាតុចិញ្ចឹម កាត់បន្ថយការលូតលាស់ និងទទិន្នផល ។ ចំណែកឯការប្រេីប្រាស់លេីសវិញវាក៏បណ្ដាលអោយរុក្ខជាតិពុល។ ដូច្នេះកម្រិតណែនាំសារធាតុចិញ្ចឹមដែលគួរប្រេីសម្រាប់ដេីមឈេីពេលវាអាចបញ្ចេញផ្កាផ្លែ(3ឬ4ឆ្នាំ) គឺ កំប៉ុស្តិ៍ជន្លេន 4គីឡូក្រាមក្នុងមួយដេីមក្នុងមួយឆ្នាំ ជាមួយនិង N200-P100-K100 ក្រាម/ដើម/ឆ្នាំ
បរិមាណសារធាតុចិញ្ចឹមខាងគឺយេីងត្រូវយកទៅគណនារក អ៊ុយរ៉េ(UREA) ដេអាប៉េ(DAP) កាលី(KCL)
បរិមាណជី= (កម្រិតណែនាំ x ផ្ទៃដី x 100)÷ ធាតុសកម្មលេីបាវជី
យេីងនឹងធ្វេីការគណនាជាស្រេចដេីម្បីអោយបងប្អូនយកទៅប្រេីគឺ;
ជីត្រូវដាក់2ដង ក្នុងមួយឆ្នាំ ដោយបែងចែកជីខាងលេីជា 2ចំណែកស្មេីគ្នា។ ពេលវេលានៃការដាក់ជីគឺក្នុងខែមិថុនាម្ដង និងខែកញ្ញាម្ដងទៀត ដោយជីត្រូវដាក់នៅក្រោមដើមឈើគម្លាតចេញពីគល់យ៉ាងហោចណាស់ 0.6 ម៉ែត្រ ជីកកូនរណ្ដៅដាក់ជីក្នុងរង្វង់ត្រឹមមែកដែលលូតចេញខាង(canopy) ដូចរូប។
ឯកសារយោង